khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ សហការជាមួយក្រុមគ្រូពេទ្យមកពីប្រទេសបារាំង ចុះពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋឥតយកកម្រៃ នៅឃុំនីពេជ ស្រុកកំពង់ស្វាយ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃចន្ទ ទី០៩ ខែធ្នូ ឆ្នាំ២០២៤ លោកជំទាវ ឃួន ឃុនឌី អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ (ខេត្តកំពង់ធំ ក្រចេះ ព្រះវិហារ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី) បានសហការជាមួយក្រុមគ្រូពេទ្យសមាគមបេសកកម្មមនុស្សធម៌នៃប្រទេសបារាំងប្រចាំនៅកម្ពុជា អញ្ជើញចុះជួបសំណេះសំណាល និងពិនិត្យ ព្យាបាលជំងឺទូទៅដោយមិនយកកម្រៃជូនប្រជាពលរដ្ឋ នៅឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលមានរយៈពេល០២ថ្ងៃ គឺចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។

    ក្នុងឱកាសនោះ លោកជំទាវ អនុប្រធានក្រុម ក៏បាននាំយកក្រម៉ា និងទឹកបរិសុទ្ធ ចែកជូនក្រុមគ្រូពេទ្យសមាគមបេសកកម្មមនុស្សធម៌នៃប្រទេសបារាំងប្រចាំនៅកម្ពុជា ព្រមទាំងបានឧបត្ថម្ភថវិកាមួយចំនួនជូនដល់ឃុំនីពេជ ដើម្បីប្រើប្រាស់ក្នុងការងារមនុស្សធម៍ផងដែរ…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងសមិទ្ធផលការងារជាង ១ឆ្នាំ របស់ខុទ្ទកាល័យ និងដាក់ចេញទិសដៅយុទ្ធសាស្ត្របន្ត
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវប្រចាំខែមីនា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម លីសារី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងគោរពវិញ្ញាណក្ខន្ធសពអតីតថ្នាក់ដឹកនាំ នៅស្រុកទឹកឈូខេត្តកំពត